ការស្នើ របស់គាត់ ធ្វើឱ្យ នាង ខ្ញុំ ភ្ញាក់ផ្អើល និង ភ័យញ័រ អស់ដៃ ជើង ខុសពី ធម្មតា ។ មិនមែន
ភ័យ ដោយសារ ខ្លាច លទ្ធផល នោះទេ ព្រោះ នាង ខ្ញុំ ពិតជា នៅ បរិសុទ្ធ ១០០ភាគរយ ។ ក៏ប៉ុន្តែ ខ្ញុំ
មិន យល់ថា តើ ស្នេហា ក្នុងសម័យ នេះ វា សុទ្ធតែ តម្រូវឱ្យមាន ការពិសោធ ជាមុន ឬ យ៉ាងណា ?បច្ចុប្បន្ន នាង ខ្ញុំ ជា គ្រូបង្រៀន វ័យក្មេង ម្នាក់ នៅ សាលាបឋមសិក្សា មួយ នៅ ក្រុង កំពង់ឆ្នាំង
។ កាលពី នៅ ជា សិស្ស នាង ខ្ញុំ ធ្លាប់មាន ស្នេហា ជាមួយ បុរស ម្នាក់ ដែល រៀន ជាមួយគ្នា ។
គាត់ ធ្លាប់ នាំ នាង ខ្ញុំ ដើរ កម្សាន្ត ធ្លាប់ ថតរូប ជាមួយគ្នា ប៉ុន្តែ គាត់ បានត្រឹមតែ កាន់ ដៃ
នាង ខ្ញុំ ដោយ ភាព ខ្មាសអៀន តែប៉ុណ្ណោះ គឺ មិនបាន ធ្វើ អ្វី លើសពីនេះ ទេ ។ ប្រហែល មួយឆ្នាំ
ក្រោយមក គាត់ ត្រូវ ឪពុកម្តាយ បញ្ជូនទៅ រៀន នៅឯ ភ្នំពេញ ។ ពេលនោះ យើង ឃ្លាតឆ្ងាយ ពីគ្នា
ប៉ុន្តែ នៅតែ ទាក់ទង គ្នា ។
បន្ទាប់ពី រៀន ចប់ បរិ ញ្ញា គាត់ ក៏ រកបាន ការងារ ធ្វើ នៅ ក្រុងភ្នំពេញ ពេល គាត់ ទៅ
កំពង់ឆ្នាំង យើង ក៏បាន ណាត់ជួប គ្នា និង ជជែក គ្នា អំពី រឿងរ៉ាវ ជាច្រើន ពី អតីតកាល ក៏ដូចជា
បច្ចុប្បន្ន ។ គាត់ នាំ ខ្ញុំ ទៅលេង កន្លែង អនុស្សាវរីយ៍ កាលពី មុន របស់ យើង ទាំងពីរ ធ្វើឱ្យ នាង
ខ្ញុំ យល់ថា គាត់ ជា បុរស ល្អជា អនាគត ស្វាមី របស់ នាង ខ្ញុំ ។ លើក នេះ គាត់ មាន
ភាពក្លាហាន ជាង មុន ដោយ គាត់ បាន កាន់ ដៃ ហើយ ថែមទាំង ហ៊ាន ថើប ថ្ពាល់ រួច ថើប មាត់
នាង ខ្ញុំ ពីរ បី ដង ។
ការ ថើប ថ្ពាល់ ឬ ថើប មាត់ លើក នោះ មិនបាន ធ្វើឱ្យ នាង ខ្ញុំ ភ័យខ្លាច នោះទេ រហូតដល់
ការ ណាត់ជួប លើក ទី ពីរ កាលពី ប៉ុន្មាន ខែ មុន ។ ការ ណាត់ជួប គ្នា លើកចុងក្រោយ នោះបាន
ធ្វើឱ្យ នាង ខ្ញុំ ភ័យខ្លាច និង បាត់បង់ ទំនុកចិត្ត ទៅ លើ គាត់ រហូតដល់ ពេលនេះ ។ កាលណោះ
បន្ទាប់ពី ហូប ស្លាបមាន់ បំពង រួច គាត់ ក៏ ដឹក នាង ខ្ញុំ ទៅ កន្លែង មួយ ដែល នៅ ទីនោះ យើង អាច
ជជែក គ្នា តាមចិត្ត ដោយ មិន ខ្លាច គេ ឃើញ គេ ឮ ។ គាត់ ឱប ចង្កេះ ខ្ញុំ ហើយ ថើប មាត់
និង ហ៊ាន ថើប ដល់ ដើមទ្រូង និង ក្បាលពោះ នាង ខ្ញុំ ។ នេះ ជា លើកទីមួយ ហើយ ដែល នាង ខ្ញុំ
មាន បទពិសោធ បែបនេះ ។
ហេតុការណ៍ ខាងលើនេះ នាំឱ្យ នាង ខ្ញុំ ខ្មាស ខ្លួនឯង ខ្លាំងណាស់ ប៉ុន្តែ នាង ខ្ញុំ អាច
ទទួលយកបាន ព្រោះ យើង ទាំងពីរ បាន ស្រឡាញ់គ្នា ជា យូរ មកហើយ ម្យ៉ាងទៀត គាត់ ធ្លាប់ ប្រាប់ថា
នឹង ចូល ស្តី នាង ខ្ញុំ ក្រោយ ថ្ងៃបុណ្យ ចូលឆ្នាំ ខ្មែរ ។ ក៏ប៉ុន្តែ ការ ថ្នាក់ថ្នម របស់គាត់ បាន
ដើរ ហួស ព្រំដែន ហួស ពី ការ ស្មាន របស់ នាង ខ្ញុំ គាត់ បាន សួរ ខ្ញុំ ថា « នៅ ឆ្ងាយ ពីគ្នា
ប៉ុន្មាន ឆ្នាំ មកនេះ តើ អូន ធ្លាប់បាន ប្រគល់ ភាពបរិសុទ្ធ ទៅឱ្យ ប្រុស ណា ផ្សេង ឬទេ ?» ។
ពេលនោះ នាង ខ្ញុំ ក៏ ឆ្លើយ តាម សម្រួល « អូន ទុក សម្រាប់តែ បង ម្នាក់ គត់ » ។ ចម្លើយ របស់
នាង ខ្ញុំ ប្រហែល បណ្តាលឱ្យ គាត់ ចង់ សាកល្បង « បង ចង់ដឹងថា សម្តី អូន ជាការ ពិត ឬ កុហក ?
យើង គេងសាកល្បង ជាមួយគ្នា យប់ នេះ ណា៎ » ។
នាង ខ្ញុំ ពិតជា ខឹង ខ្លាំងណាស់ ពេល គាត់ និយាយ ដាក់ ប៉ុន្តែ ពេលនោះ នាង ខ្ញុំ ប្រាប់ គាត់ ថា
ចាំ លើក ក្រោយ ។នាង ខ្ញុំ ចង់ សួរថា តើ គាត់ ជា មនុស្ស ប្រភេទ ណា ? ហើយ ស្នេហា
ក្នុងសម័យនេះ វា តម្រូវឱ្យមាន ការសាកល្បង ជាមុន ទើប អាច រស់នៅ ជាមួយគ្នាឬ បែបណា ?
ចំពោះ ស្ត្រី មាន វិបត្តិ
តាម ការរៀបរាប់ « ប្រជាប្រិយ » យល់ថា នាង ប្រាកដជា នារី ទន់ភ្លន់ ស្មោះត្រង់ និង ចេះ
ការពារ ខ្លួន បានល្អ នៅ ចំពោះមុខ ស្ថានភាព ស្រើបស្រាល បែបនេះ ។ បុរស ណា បាន នាង
ធ្វើជា ភរិយា ពិតជា មនុស្ស មានសំណាង ។យោបល់ របស់ « ប្រជាប្រិយ » គឺថា ចូរ នាង កុំ ធ្វើជា
មនុស្ស ល្ងង់ សម្រាប់ បុរស ម្នាក់នេះ ព្រោះ សម័យ បច្ចុប្បន្ន បុរស ដែល ចេះតែ សួរ អំពី ភាព
បរិសុទ្ធ របស់ ដៃគូ ស្នេហា ឬ ចង់ ពិសោធ ព្រហ្មចារី ពួកគេ ជា ព្រាននារី ជា មនុស្ស មិនគួរ ឱ្យ
រាប់អាន ។
បើ នាង អនុញ្ញាត ឬ បណ្តោយ ខ្លួន ទៅតាម ការ លួងលោម របស់គាត់ នាង ប្រាកដជា ត្រូវ ជូត
ទឹកភ្នែក នឹង ក្បាលជង្គង់ មិន ខាន បន្ទាប់ពី បុរស នោះ អស់ចិត្ត និង ធុញទ្រាន់ ព្រោះ យកបាន របស់
ពិសេស ពី នាង ហើយ ភាគរយ នៃ ការ ក្លាយជា គូ ស្វាមីភរិយា គឺ ទាប បំផុត មូលហេតុ គឺ នាង
ត្រូវបាន បុរស នោះ ដាក់ចូល ក្នុង បញ្ជី « ស្រី ចិត្ត ងាយ » ។ ក្រៅពីនេះ បើ ក្លាយជា គូ
ស្វាមីភរិយា នោះ គាត់ ប្រាកដជា នឹងមិន ផ្តល់ តម្លៃ ដល់ នាង ទេ ព្រោះ គិតថា នាង អាច ឡើង
គ្រែ ជាមួយ គាត់ បាន ដូច្នេះ នាងក៏ អាច គេង ជាមួយ បុរស ផ្សេង ដូចគ្នា ពោលគឺ គាត់ មិន
ទុកចិត្ត នាង ។
ជំនាន់ បច្ចេកវិជ្ជា នេះ ល្អ បំផុត នាង មិនត្រូវ សម្តែង ការពេញចិត្ត ចំពោះបុរស ណា ម្នាក់ ហើយ
ការ ថើប ដើមទ្រូង នាង គួរតែ ចាត់ទុកថា ជា ទង្វើ កំពូល ចុងក្រោយ នៃ ទំនាក់ទំនង ស្នេហា មុន
រៀបការ ដោយសារ ថា ភាព ស្រើប ស្រាល ដែល កើតឡើង នៅពេល ត្រូវគេ ថើប សុដន់ អាច នាំទៅរក
ការរួម ភេទ មុនដែល អាច បណ្តាលឱ្យមាន ផលវិបាក ផ្សេងៗ កើតឡើង ។ និយាយ រួម ទំនាក់ទំនង
រវាង នាង និង បុរស នោះ គួរតែ បញ្ចប់ ជាបន្ទាន់ ប្រសិនបើ នាង នៅតែ បន្ត នាង ប្រា កដា ជា
ធ្លាក់ ទៅក្នុង ស្ថានភាព ដូច « ប្រជាប្រិយ » បាន រៀបរាប់ ខាងលើ ។
- Blogger Comment
- Facebook Comment
0 comments:
Post a Comment