Games

សម្លឹង​មើល​សុដន់​មនុស្សស្រី ១ថ្ងៃ ១០នាទីកើន​អាយុ ៥ឆ្នាំ

លោកវេជ្ជបណ្ឌិត Gerontologist និង​លោក​ស្រី Karen Wetherby បាន​ប្រាប់​ឱ្យដឹងថា
«គ្រាន់តែ​ចំណាយ​ពេល ១០ នាទី ក្នុងការ​សម្លឹង​មើល​ដើមទ្រូង​មនុស្ស​ស្រីដោយ​អារម្មណ៍​ទាក់​ទាញ
គឺស្មើ​នឹងការ​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​បង្កើន​សការ​ស្រូប​អុកស៊ីសែន​ទៅក្នុង​រាង​កាយ ៣០នាទី »។

ក្រុមអ្នកសិក្សាស្រាវជ្រាវដែល​ដឹកនាំ​ដោយ​អ្នកស្រី Weatherby បាន​បង្កើត​មន្ទីរពេទ្យ​សម្រាប់​
អ្នក​ស្រាវជ្រាវ​ចំនួន​ ៣ កន្លែង គឺនៅ​ក្នុង​ប្រទេស Frankfurt, អាល្លឺម៉ង់ ហើយ​បន្ទាប់ពី​
ការតាម​ដាន​សុខភាព​អស់​រយៈពេល ៥ឆ្នាំ​ ដោយ​មានការ​ចូលរួម​ពីបុរស ២០០ នាក់ ក្នុង​ចំណោម​
នោះ ពាក់​កណ្តាល​បាន​គាំទ្រ​ឱ្យបុរស​គួរតែ​មើល​សុដន់​មនុស្ស​ស្រីឱ្យ​បាន​ជារៀង​រាល់ថ្ងៃ ខណៈ
​ពេល​ដែល​ពាក់​កណ្ដាល​ទៀត​មិន​គាំទ្រ​ទង្វើរ​បែបនេះ​ឡើយ។

សម្រាប់រយៈពេល ៥ ឆ្នាំមកនេះ បាន​បង្ហាញ​ថា ការ​សម្លឹង​មើល​សុដន់​មនុស្សស្រី ជួយ​ឱ្យកម្រិត​
សម្ពាធ​ឈាម​ចុះ, ចង្វាក់​ជីពចរ​លោត​យឺត និង​ការ​ថយ​ចុះ​ហានិភ័យ​នៃជំងឺ​សរសៃ​ឈាម​បេះដូង។

អារម្មណ៍ផ្លូវភេទពុះកញ្ជ្រោល ជួយ​ឱ្យអ្នក​ទទួល​បាន​ចលនា​ថាម​ពល​បេះដូង និង​ចលនា​ឈាម​
រត់កាន់​តែប្រសើរ​ឡើង។ ការ​សិក្សា​ស្រាវជ្រាវ​របស់​ពួកគេ​បង្ហាញថា ការ​ចូលរួម​ក្នុង​
សកម្មភាព​នេះ តែ​ប៉ុន្មាន​នាទី​ជារៀង​រាល់ថ្ងៃ​ បាន​ជួយ​កាត់​បន្ថយហា​និភ័យ​នៃជំងឺ​ដាច់​
សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​គាំង​បេះដូង។ ក្រុមអ្នក​ស្រាវជ្រាវ​ដឹងនាំ​ដោយ​អ្នកស្រី
Weatherby បាន​ផ្ដល់​អនុសាសន៍​ថា បុរស​ដែល​មាន​អាយុ​លើសពី ៤០ ឆ្នាំ គួរតែ​ចំណាយ​ពេល​
យ៉ាង​ហោច​ណាស់ ១០ នាទី​ជារៀង​រាល់ថ្ងៃ ក្នុងការ​សម្លឹង​មើល​ដើម​ទ្រូងទំហំ D ឬទំហំធំ​កាន់តែ​
ប្រសើរ។

អ្នកនាង Pamela Lee បាននិយាយថា នេះគឺ​ជាវិធី​សាស្ត្រ​ជួយឱ្យ​មាន​សុខភាព​ល្អ ដូចជា​បាន​
ចូល​ទៅកាន់​កន្លែង​ហាត់​ប្រាណ​ក្នុង​រយៈពេល ៣០ នាទី​ជារៀង​រាល់​ថ្ងៃអញ្ចឹង ហើយ​អាចជួយ​អូស
​បន្លាយ​ជីវិត​បុរស​បាន ៥ ឆ្នាំ​បន្ថែមទៀត។

«អ្នកស្រី Weatherby អះអាងថា នេះជា​រឿងពិត ដោយ​ជាមធ្យម​បុរស​ម្នាក់​អាច​បង្កើន​អាយុ​
ជីវិត​របស់​គាត់​បាន ​៤ ទៅ ៥ ឆ្នាំ»៕

    Blogger Comment
    Facebook Comment

0 comments:

Post a Comment

 
Copyright © 2013. V-clip - All Rights Reserved
Template Created by ThemeXpose | Published By Gooyaabi Templates