ខេត្តរតនគិរី ៖ ប្ដីប្រពន្ធពីរនាក់ ត្រូវកងរាជអាវុធហត្ថឃាត់ខ្លួន ពេលដែលពួកគេត្រូវសមត្ថកិច្ចរកឃើញថា បានរក្សាទុក ចែកចាយ និងសេពសារធាតុញៀន។ លោកវរៈសេនីយ៍ត្រី ហៃ វណ្ណរ៉ា មេបញ្ជាការកងរាជអាវុធក្រុងបានលុង ក្រោមការសម្របសម្រួល និងសហការណ៍ពី លោក រ៉ា ប៉ូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី និងការចង្អុលបង្ហាញ ពីឧត្ដមសេនីយ៍ត្រី គឹមរស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីផងនោះ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២០កម្ភៈនេះ កម្លាំងបានឃាត់មុខសញ្ញាពីរនាក់ប្ដីប្រពន្ធ ដែលរក្សាទុកចែកចាយ និងសេពសារធាតុញៀន នៅចំណុចភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
វត្ថុតាងដែលឃាត់បានរួមមាន មនុស្សពីរនាក់ប្ដីប្រពន្ធឈ្មោះ ឈៀង សំណាង អាយុ ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងប្រពន្ធឈ្មោះ ឈឿន សេងហុង អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ ព្រមទាំងវត្ថុតាងសារធាតុញៀនចំនួន ២ថង់ធំ និង១២ថង់តូច សរុប១៤ថង់ ម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ រួមទាំងថវិការ និងសម្ភារៈសេពមួយចំនួនទៀត។
0 comments:
Post a Comment